សំពះព្រះវិស្ណុលោកនៅអង្គរបុរីព្រះពុទ្ធសាសនានៅ
អាស៊ីអាកគ្នេយក្នុងប្រវត្តិសាស្រ្តខ្មែរ
សមយ័កាលស្ថិតនៅចន្លោះស
ម័យអង្គរ
និងសម័យអាណាព្យាបាលបារាំងនៅឥណ្តូចិន
ពោលគឺរវាងសតវត្សទី១៥និងសតវត្សទី១៩។ជារើយ ៗ
សម័យនោះគេចាត់ថា
“អវត្តមាន”។
ត្បិតមិនដូចសម័យពីមុនេះ
ហើយក៏មិនដូចចរន្តនោយោ
បាយ
សង្គម ព្រមទាំងវប្បធម៌នៃបណ្តាប្រទេស នានានៅ
អាស៊ីអាគ្នេយ៏ក្នុងសម័យប្រហាកប្រហែលគ្នា។
សម័យកណ្តាលរបស់ប្រទេសខ្មែរពិបាកនិងកំនត់ថា
ជាពេលដែលសម្បូណ៌សប្បាយ
និងលូតលាស់ ឬក៏ជា
ប្រទេសមួយដែលរីកចំរើនផ្នែកពានិជ្ជកម្មដែរ។
ផ្ទុយទៅ
វិញ
សម័យនេះបានស្តែងអោយឃើញនូវភាព បាត់បង់
បរាជ័យ
ថមថយ និងអស្ថេរភាព។
មានរឿងច្រើនណាស់ដែលនាំអោយគេយល់ឃើញថា
របៀបនេះ
តែការលូតលាស់នៃព្រះពុទ្ធសាសនាថេរវាទ
ដែលជឿទៅលើភាពមិនទៀងទាត់គឺជាមូលដ្ឋានចំបងមួយ។
ទន្ទឹមគ្នានេះដែរការបោះបង់ចោលព្រហ្មណ៏សាស
នានិងព្រះពុទ្ធសាសនាមហាយាន
ព្រមជាមួយការរីកចំ
រើននៃព្រះពុទ្ធសាសនាថេរវាទពុំជំរុញអោយមានការចារ
សិលាចារឹកនិងការសាងសង់ប្រសាទថ្មធំៗដូចមុនទៀត
ទេ។
គួកត់សំគាល់ថា ព្រះពុទ្ធសាសនាថេរវាទចាប់ផ្តើម
ចូលខ្លួនក្នុងប្រវត្តិសាស្រ្តខ្មែរចំពេលដែលសេដ្ឋកិច្ច
និង
នោយោបាយចុះខ្សោយ។
គំនិតយល់ឃើញជាអវិជ្ជមាន
អំពីអរ្យធម៌ខ្មែរសម័យក្រោយអង្គរនេះ
ដែលគ្របដណ្តប់
មកលើការសិក្សាស្រាវជ្រៀវប្រវត្តិសាស្រ្តខ្មែរសម័យនេះ
យ៉ាងហោចណាស់បណ្តាលមកពីការយល់ឃើញជាវិជ្ជ
មានអំពីការចាកឬសចូលមកក្នុងសង្គមខ្មែរនៃព្រះពុទ្ធសា
សនាថេរវាទ។
ជាការពិតណាស់សម័យកណ្តាលមានការកង្វះខាត់
ភស្តុតាងប្រវត្តិសាស្ត្រ។ ប្រសិនបើយើងប្រៀបធៀបយ៉ាង
សាមញ្ញចំពោះបរិមាណសិលាចារឹកសម័យមុន និងសិលា
ចារឹកដែលមាននៅសម័យកណ្តាលយើងឃើញថាខុសគ្នា
ដាច់។ ចំនួនសិលាចារឹកដ៏តិចតួចនេះធ្វើអោយពិបាកសរ
សេរប្រវត្តិសាស្ត្រខ្មែរសម័យនេះ។សិលាចារឹកសម័យមុន
មានជាងមួយពាន់ផ្ទាំងដែលជាមូលដ្ឋានស្រាវជ្រៀវអស់
ជាងមួយសតវត្សមកហើយហើយភាគច្រើនត្រូវបានគេប
កប្រែ។
ពត៌មានដែលបានមកនោះមានតំលៃណាស់ ដើ
ម្បីរៀបចំកាលប្ឃវត្តិនៃការសោយរាជ្យរបស់ព្រះរាជា និង
អោយយើងយល់ច្បាស់អំពីការវិវឌ្ឍន៏នៃស្ថានភោពនោ
យោបាន
និងសាសនានៅសម័យបុរាណ។ ចំនែកសម័យ
កណ្តាលវិញសិលាចរឹកមានត្រឹមតែជាង១០០ផ្ទាំងប៉ុ
ណ្ណោះ។ សិលាចារឹកវិទូពិបាកនិងរៀបចំប្រវត្តិសាស្ត្រឲដូ
ចសម័យមុនណាស់។
កង្វះខាតឯកសារស្រាវជ្រៀវជារឿងដែលយើងមិ
នអាចប្រកែកបានទេ។
តែទោះជាយ៉ាងណាក៏ដោយប្រ
កានេះស្តែងចេញឲឃើញនូវការផ្លាស់ប្តូផ្នត់គំនិតប្រជាជន
នៅក្នុងសង្គម។ គំនិតយល់ឃើញអវិជ្ជមានអំពីសម័យ
ក្រោយអង្គរស្ទើរតែពុំជំរុញអោយមានការស្រាវជ្រៀវអារ្យ
ធម៌នៅសម័យនេះ។ រហូតដល់ក្រោយសតវត្សឆ្នាំ១៩៧០
ទើបមានការសិក្សាពីសិលាចារឹកសម័យកណ្តាល
ហើយ
ស្រាវជ្រៀវដ៏ស្តួចស្តើងនេះធ្វើឡើងនៅក្រោមក្របខ័ណ្ឌនៃ
គំនិតដែលថាសម័យនេះជាសម័យដែលគេបោះបងចោល។គំនិតនេះធ្វើឲការសរសេរប្រវត្តិសាស្ត្រកម្ពុជាឈរលើ
មូលដ្ឋានពី
(មូកមួយ)៖ ១-សម័យអង្គររុងរឿង (២- យុគ
ងងឹតដែលត្រូងគេបំភ្លេចពោលគឺសម័យកណ្តាល)
និង
៣- ការរកឃើញអង្គរឡើងវិញ។
ការបោះពុម្ពផ្សាយអំពីប្រវត្តិសាស្រ្តខ្មែរដែលភាព
ច្រើនចងក្រងដោយពួកបស្ចឹមប្រទេសជាតមួយសតវត្ស
មកហើយនោះ សម័យកណ្តាលត្រូវបានគេយកមកធ្វើ
ជានិមិត្តរូមស្រពិចស្រពិល។ និយាយរួមគេពំចាត់ទុកស
ម័យនេះថារុងរឿងអស្ចារ្យ
និងខ្លាំងពូកែដូចសម័យបុរាណ
ទេ ដែលជាហេតុពុំទាន់ទាញចំនាប់អារម្មណ៏ប្រវត្តិវិទូក្នុង
សម័យអាណានិគមចាស់នៃចក្រភពអង្គរ។ ទោះជាពិត
ដូចឆ្នេះក៏ដោយ គេនៅរករក្សាសម័យកណ្តាលក្នុងតំ
ណើរការសរសេរប្រវត្តិសាស្ត្រដែរ។ សម័យនេះគេទុកជា
តំណាងនៃការបោះបង់
ដែលដាច់ចេញពីសម័យបុរាណ
និងសន័យទំនើប ដោយលង់ក្នុងគំនិតជាអវិជ្ជមានដែល
យល់ថាសម័យក្រោយមិនអាចល្អជាងសម័យមុនបានទេ
។
ការប្រើភាសារ ការបាត់បង់ និងការរកឃើញជា
ថ្មីវិញ
នេះមិនជាគំនិតដែលបង្កើតដោយពួកអាណានិគម
តែឯនោះទេ។ អក្នស្រុកក៏ប្រើភាសារស្រដៀងគ្នានេះដែរ
នៅក្នុងឯកសារសរសេរមួយចំនួននៅក្នុងសម័យកណ្តាល
។ ឧទាហរណ៏ ដូចនៅក្នុងរឿងព្រេងមួយតំណាលថា៖
នៅក្នុងសតវត្សទី១៦ ព្រះរាជាខ្មែរមួយអង្គ ព្រះនាមអង្គ
ចន្ទ័
(ព្រះចន្ទ័រាជា) យាងទៅទាក់តំរីក្នុងព្រៃ ហើយប្រទះ
ឃើញថ្មមួដុំដែលកប់នៅក្នុងគុម្ពោតព្រៃ។ ព្រះរាជ និង
អក្នហែហមរបស់ទ្រង់យល់ថាថ្មនោះមិនមែនជាថ្មធម្មតា
ទេព្រោះឃើញមានពន្លឺចែងចាំង ហើយគិតថាថ្មនេះជា
ទេពនិមិត្ត។
ព្រះរាជាក៏បញ្ជាអោយគេរានស្មៅនិងកាប់
ឆ្ការព្រៃចេញ។
ពេលនោះគេឃើញថ្មមួយដុំ ហើយមួយ
ដុំទៀតៗ រហូតទាល់តែឃើញប្រាសាទធំមួយ។ ក្រោយ
មកឃើញប្រាសាទដ៏ទៃទៀតនៅក្នុងតំបន់អង្គរ។ ព្រះរាជា
អង្គនេះ ឬទាហានរបស់ទ្រងក៏យាងមកគ្រប់គ្រងអង្គរ។
និងជួសជុលប្រាសាទទាំអឡាយនៅក្នុងតំបន់នេះ ហើយ
បង្ករបង្កើតជំនឿសាសនាមួយថ្មីនៅលើរាជធានីដែលបោះ
បង់ចោលអស់រយះពេលជាង១០០ដោយព្រះរាជាខ្មែរស
ម័យមុន។
ការប្រើពាក្យ ការបោះបង់ចោល និងការរក
ឃើញឡើងវិញ បង្ហាញនូវគំនិតចង់ប្រួបបង្រួមទឹកដីនិង
វប្បធម៌ដោយផ្អែកទៅលើការរកឃើញតំនែលសំណង់
និ
ងសិល្បះបុរាណនេះ។ គំនិតនេះនៅតែមានឥទ្ធិពលយ៉ា
ងខ្លាំងក្នុងផ្នត់គំនិតខ្មែរ ចំពោះអក្នជាតិនិយម។ រឿងព្រេ
ងមិនគួរអោយជឿថាជាការពិត
តែវាជាការពិត។គួររំលឹក
ដែរថារឿងព្រេងនេះមានលំនាំប្រហាក់ប្រហែលនិងរឿង
ព្រេងមួយចំនួននៅតាមបណ្តាប្រទេសជិតខាង
នៅក្នុងស
ម័យប្រហាក់ប្រហែលគ្នា
ហើយក៏ស្រដៀងគ្នានឹងរឿងព្រេ
ងខ្លះទៀតដែលនិយាយក្នុងតំបន់ផ្សេងៗនៅក្នុងប្រទេស
កម្ពុជាដែរ។
ទោះជាយ៉ាងណាក៏ដោយ រឿងព្រេងនេះបាន
ឆ្លុះបញ្ជាំងការពិត តែជាការពិតនៅក្នុងសេចក្តីប្រៀបធៀប
និងក្តីស្រមើលស្រមៃ។ គំនិតដែលចង់ធ្វើអោយដូចដើម
និងការរំលឹកទៅដល់បុរាណដ្ឋានអង្គរជាកត្តាសំខាន់នៅក្នុ
ងប្រវត្តិសាស្ត្រខ្មែរចាប់តាំងពីសម័យក្រោយអង្គរ។
ដូចដែលខ្ញុំបានបរិយាយពីខាងដើមរួចហើយថា នៅ
សម័យក្រោយអង្គរ
យើងពុំមានពត៌មានច្រើនដែលអាច
អោយយើងដឹងពីសង្គមបរិយាកាសដូចកាលពីសម័យអង្គ
រឡើយ។ ចំពោះសម័យបុរាណ យើងមានភស្តុតាងច្រើន
ដូចជា៖ ប្រាសាទធំៗ បដិមា សិលាចារឹកជាភាសាខ្មែរនិ
ងសំស្រ្តឹត និងឯកសារចិនជាដើម។ ចំនែកសម័យកណ្តា
លពុំសូវមានភស្តុតាងច្រើនទេ
តែយើងអាចប្រមូលទិន្នន័
យពីប្រភពផ្សេងៗ ដូចជា៖
សំណល់វិហាព្រះពុទ្ធសាសនា
ថេវាទ ស្លាកស្នាមជួសជុល និងកែប្រែប្រាសាទបុរាណ
សិលាចារឹក និង
ព្រះពុទ្ធរូមុ ។ល៕ មកបញ្ជូលគ្នាដើប្បី
ស្វែងយល់អំពីអរ្យធម៌អង្គរក្រោយសម័យអង្គរបាន។
នៅ
ផ្នែកខាងក្រោមនេះខ្ញុំចង់បង្ហាញភស្តុតាងខ្លះអំពីការផ្លាស់
ប្តូរអង្គរពីរាជធានីនៃអាណាចក្រមួយ
ជាបូជនីដ្ឋានយ៉ាង
សំខាន់សំរាប់ធ្វើរធម្មយាត្រា។
នៅពេលនេះហើយដែលអង្គម្ចាស់ក្លាយជានិមិត្តរូ
មនៃវប្បធម៌ដូចមានសព្វថ្ងៃនេះ។
សព្វថ្ងៃ អង្គរក្លាយជា
ទីពំនឹងផង
និងជាគំនូនៃធម៌(សីលធម៌សណ្តាប់ធ្នាប់)ផង
។ ពោលគឺពេលគេនិយាយដល់អង្គរ គេនឹកទៅដល់ក្រុង
ទេពបុរាណនិងកិត្តិនាមរបស់ក្រុងនោះ។ ទទឹមគ្នានេះ
ដែរអង្គរក្លាយជាធម៌ ជារឿង
និងជានិមិត្តរូននៃព្រះពុទ្ធសា
សនាថេរវាទ។ បូជនីយកិច្ចនូវអង្គរបានបង្ហាញពីការថែ
រក្សា
និងការរំលឹកទៅដល់អតីតកាល ហើយព្រមពេល
ជាមួយគ្នានោះក៏ចង់ធ្វើអោយរឿងពីអតីត
ទៅកើតមាន
ជាថ្នីនៅពេលអនាគត់ដែរ។ យើងប្រហែលជាអាចយល់
នូវទំនាក់ទំនងជាពិសេសរវាងសម័យក្រោយអង្គរជាមួយ
និង
តំនែលវប្បធម៌នេះយើងអាចនិយាយបានថាជា សេ
ក្តីសោកស្រណោះអាឡោះអាល័យដល់ភាបរុងុរឿងនា
អតីតកាល ហើយអតីតកាលនេះឈរជាតំនាងអោយ
អនាគត់ដ៏ភ្លឺស្វាងមួយសំម្រាប់ប្រជាជនខ្មែរ។
ដោយ អាស្លី ថមសុន
ប្រែដោយ វ៉ា អ៊ីនារិទ្ធ និង
ឃុត សុខាន